លោតទៅអត្ថបទ

បទគម្ពីរប្រចាំថ្ងៃ

បទគម្ពីរប្រចាំថ្ងៃ

សៀវ​ភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ មាន​ខ​គម្ពីរ​សម្រាប់​ថ្ងៃ​នីមួយ​ៗ ហើយ​ក៏​មាន​ការ​បក​ស្រាយ​អំពី​ខ​គម្ពីរ​នោះ​ដែរ។ សៀវ​ភៅ​នេះ​ជួយ​អ្នក​ឲ្យ​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​មាន​គំនិត​វិជ្ជមាន​ជា​រៀង​រាល់​ថ្ងៃ។

អ្នក​អាច​អាន​ព័ត៌មាន​ក្នុង​សៀវ​ភៅ​នេះ​នៅ​ពេល​ណា​ក៏​បាន តែ​មនុស្ស​ជា​ច្រើន​ឃើញ​ថា​ល្អ​ជាង បើ​ពួក​គេ​អាន​សៀវ​ភៅ​នេះ​នៅ​ពេល​ព្រឹក។ យ៉ាង​នេះ ពួក​គេ​អាច​គិត​អំពី​អ្វី​ដែល​ពួក​គេ​អាន​ពេញ​មួយ​ថ្ងៃ។ បើ​អ្នក​មាន​ក្រុម​គ្រួសារ អ្នក​ក៏​អាច​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​នោះ​ជា​មួយ​គ្នា​ដែរ។

អ្នក​អាច​អាន​ព័ត៌មាន​នេះ​ក្នុង​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម ឬ​អ្នក​អាច​ថត​ចម្លង​សៀវ​ភៅ​នេះ​ជា​ឯកសារ​អេឡិចត្រូនិក(​PDF​)ដែល​ដូច​នឹង​ឯកសារ​បោះ​ពុម្ព។