លោតទៅអត្ថបទ

ការ​ព្យាយាម​ជួយ​សហគមន៍​ជន​ជាតិ​ដើម​នៅ​ប្រទេស​កាណាដា

ការ​ព្យាយាម​ជួយ​សហគមន៍​ជន​ជាតិ​ដើម​នៅ​ប្រទេស​កាណាដា

ប្រទេស​កាណាដា​មាន​ភាសា​របស់​ជន​ជាតិ​ដើម​ជាង​៦០​ភាសា ហើយ​បណ្ដា​ជន​កាណាដា​២១៣​.​០០០​នាក់​និយាយ​ភាសា​ទាំង​នេះ​ជា​ភាសា​កំណើត។

ដើម្បី​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ជន​ជាតិ​ដើម សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​រៀន​ភាសា​មួយ​របស់​ជន​ជាតិ​ដើម។ នៅ​ចុង​ឆ្នាំ​២០១៥ មាន​ជាង​២៥០​នាក់​បាន​ចូល​រួម​សាលា​មួយ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​រៀប​ចំ​ដើម្បី​បង្រៀន​ភាសា​ជន​ជាតិ​ដើម។

ម្យ៉ាង​ទៀត សាក្សី​ព្រះ​យេហូវ៉ា​បាន​បក​ប្រែ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​រួម​ទាំង​វីដេអូ​ខ្លីៗជា​ភាសា​របស់​ជន​ជាតិ​ដើម​អស់​៨​ភាសា​គឺ​ ភាសា​អាល់កន់ឃិន​ ប៊្លែកហ្វូត​ ផ្លេនគ្រី​ វែសស្វាំភីគ្រី​ អ៊ីនុកធីធួត​ មូហក​ អូដាវ៉ា​ និង​ អូជីបវេ​ខាង​ជើង។ a

ពួក​អ្នក​ដែល​រៀន​ភាសា​ជន​ជាតិ​ដើម​សារភាព​ថា អាច​មាន​ការ​ពិបាក​ពេល​រៀន​ភាសា​នោះ។ ខាម៉ា​និយាយ​ថា៖«ពេល​ខ្ញុំ​ចាប់​ផ្ដើម​ជួយ​ក្រុម​បក​ប្រែ​ភាសា​ប៊្លែកហ្វូត​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ធ្វើ​ការ​ដោយ​មាន​អ្វី​មួយ​ដែល​រុំ​ភ្នែក​របស់​ខ្ញុំ។ ខ្ញុំ​មិន​សូវ​ចេះ​ភាសា​នោះ​ទេ។ ខ្ញុំ​ថែម​ទាំង​មិន​ចេះ​អាន​ភាសា​ប៊្លែកហ្វូត​ហើយ​ក៏​មិន​អាច​សម្គាល់​សំឡេង​ភាសា​នោះ​សោះ»។

ធែរិន​ដែល​ធ្វើ​ការ​ជា​មួយ​ក្រុម​បក​ប្រែ​ភាសា​វែសស្វាំភីគ្រី​និយាយ​ថា៖«មាន​ពាក្យ​ច្រើន​ដែល​វែងៗនិង​ពិបាក​បញ្ចេញ​សំឡេង»។ ដានីយ៉ែល​ដែល​ជាអ្នក​បម្រើ​ពេញ​ពេលនៅ​កោះម៉ានីធូលិន ខេត្ត​អនតារីយ៉ូ និយាយ​ថា៖«មិន​សូវ​មាន​សៀវភៅ​ដើម្បី​រៀន​ភាសា​នោះ​ទេ។ របៀប​ល្អ​បំផុត​ដើម្បី​រៀន​ភាសា​អូដាវ៉ា​គឺ​ត្រូវ​រក​មនុស្ស​ចាស់ៗក្នុង​សហគមន៍​ឲ្យ​ជួយ​បង្រៀន​អ្នក»។

តើ​ការ​ខំ​ព្យាយាម​នោះ​មាន​ប្រយោជន៍​ទេ? ស្ត្រី​ម្នាក់​ជន​ជាតិ​អូជីបវេ​ប្រាប់​ថា ការ​ខំ​ព្យាយាម​របស់​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ពី​សាសនា​ឯ​ទៀត។ គាត់​និយាយ​ថា ដោយ​សារ​ពួក​សាក្សី​ទៅ​ផ្ទះ​របស់​ពួក​គេ ហើយ​អាន​បទ​គម្ពីរ​ជា​ភាសា​អូជីបវេ នេះ​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​ស្រួល​ជាង​ក្នុង​ការ​ពិគ្រោះ​អំពី​គម្ពីរ។

អ្នក​បក​ប្រែ​ម្នាក់​ឈ្មោះ​បឺត ដែល​ធំ​ឡើង​នៅ​តំបន់​ដែល​បាន​ត្រូវ​ទុក​សម្រាប់​កុលសម្ព័ន្ធ​ប្លឺត​នៅ​ខេត្ត​អាល់ប៊ើតា កត់​សម្គាល់​ថា៖«ខ្ញុំ​ធ្លាប់​ឃើញ​ជន​ជាតិ​ដើម​ប៊្លែកហ្វូត​មួយ​ចំនួន​ឱប​សៀវភៅ​នៅ​ទ្រូង​ហើយ​និយាយ​ថា៖‹នេះ​ជា​ភាសា​របស់​ខ្ញុំ។ នេះ​គឺ​សម្រាប់​ខ្ញុំ​ហើយ!› ជា​ញឹក​ញយ​ខ្ញុំ​ឃើញ​ពួក​គេ​រលីង​រលោង​ទឹក​ភ្នែក​ពេល​ពួក​គេ​ទស្សនា​វីដេអូ​ជា​ភាសា​របស់​ពួក​គេ»។

ស្ត្រី​ម្នាក់​ដែល​និយាយ​ភាសា​គ្រី​មាន​ចិត្ត​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដែល​មាន​វីដេអូ ហេតុ​អ្វី​គួរ​រៀន​គម្ពីរ? ជា​ភាសា​កំណើត​របស់​គាត់។ គាត់​និយាយ​ថា​គាត់​មាន​អារម្មណ៍​ហាក់​ដូច​ជា​ម្ដាយ​របស់​គាត់​កំពុង​និយាយ​ជា​មួយ​គាត់។

ការ​បន្ត​ព្យាយាម

សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​ខំ​ប្រឹង​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ពី​គម្ពីរ​ដែល​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​សហគមន៍​ជន​ជាតិ​ដើម។ ធែរិន​និង​ប្រពន្ធ​គាត់​ឈ្មោះ​អូលីន​នឹក​ចាំ​អំពី​ការ​ធ្វើ​ដំណើរ​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ។ ពួក​គេ​រៀប​រាប់​ថា៖«យើង​ធ្វើ​ដំណើរ​ដោយ​បើក​ឡាន​ជា​ក្រុម​អស់​ប្រហែល​១២​ម៉ោង​នៅ​លើ​ផ្លូវ​ទឹក​ក​ក ដើម្បី​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​បាន​ត្រូវ​ទុក​សម្រាប់​កុលសម្ព័ន្ធ​ដែល​ហៅ​ថា លីថុលហ្គ្រេនរ៉ាភីដ។ លទ្ធផល​នៃ​ការ​ធ្វើ​ដំណើរ​នោះ​គឺ​ពិត​ជា​អស្ចារ្យ​ណាស់!»

អ្នក​ឯ​ទៀត​បាន​រើ​ពី​ផ្ទះ​សុខ​ស្រួល​របស់​គាត់​ដើម្បី​រស់​នៅ​ជិត​សហគមន៍​ទាំង​នេះ​ជាង។ ក្រោយ​ពី​ចូល​រួម​ដោយ​រីក​រាយ​ក្នុង​កម្ម​វិធី​ផ្សព្វ​ផ្សាយ​អស់​បី​ខែ​នៅ​កោះម៉ានីធូលិន ដានីយ៉ែល​និង​ប្រពន្ធ​គាត់​ឈ្មោះ​លីអ៊ែន​បាន​សម្រេច​ចិត្ត​រើ​ទៅ​ទី​នោះ។ ដានីយ៉ែល​ពន្យល់​ថា៖«យើង​សប្បាយ​ចិត្ត​ដែល​យើង​អាច​មាន​ពេល​ច្រើន​ជាង​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ទុក​ចិត្ត​យើង​ហើយ​បន្ត​បង្រៀន​អ្នក​ចាប់​អារម្មណ៍»។

«ដោយ​សារ​ខ្ញុំ​ស្រឡាញ់​ពួក​គេ​យ៉ាង​ស្មោះ»

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ជួយ​សហគមន៍​ជន​ជាតិ​ដើម? ប្រពន្ធ​របស់​ប៊ឺត ឈ្មោះ​រ៉ូស ពន្យល់​ថា៖«ខ្ញុំ​ជា​ជន​ជាតិ​ដើម​ហើយ​បាន​ទទួលប្រយោជន៍​ពី​ការ​អនុវត្ត​គោល​ការណ៍​គម្ពីរ ហើយ​នេះ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ជួយ​អ្នក​ឯ​ទៀត»។

អូលីន​និយាយ​ថា៖«ខ្ញុំ​ចង់​ឲ្យ​កុលសម្ព័ន្ធ​គ្រី​មាន​ឱកាស​ទទួល​ការ​ណែនាំ​ពី​អ្នក​បង្កើត​របស់​យើង។ គឺ​ជា​ឯកសិទ្ធិ​ណាស់​ដែល​អាច​ជួយ​ពួក​គេ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ហើយ​យក​ឈ្នះ​ការ​ពិបាក​ផ្សេងៗដែល​ពួក​គេ​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ»។

ម៉ាក​ធ្វើ​ការ​ជា​មួយ​ក្រុម​បក​ប្រែ​ភាសា​ប៊្លែកហ្វូត។ ហេតុ​អ្វី​គាត់​ព្យាយាម​ជួយ​ជន​ជាតិ​ដើម​នៅ​សហគមន៍​របស់​គាត់? គាត់​ឆ្លើយ​ថា៖«ដោយ​សារ​ខ្ញុំ​ស្រឡាញ់​ពួក​គេ​យ៉ាង​ស្មោះ»។

a ក្នុង​ចំណោម​ភាសា​ដើម​ទាំង​នេះ មាន​ភាសា​ខ្លះ​ដែល​ជន​ជាតិ​ដើម​នៅ​សហរដ្ឋ​អាម៉េរិក​ក៏​និយាយ​ដែរ។