លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៩៨

បទគម្ពីរគឺមកពីព្រះ

បទគម្ពីរគឺមកពីព្រះ

(​ធីម៉ូថេ​ទី​២ ៣:១៦, ១៧​)

  1. ១. បណ្ដាំ​ព្រះ​គឺ​ជា​ពន្លឺ​ពិត

    បំភ្លឺ​ផ្លូវ​ក្នុង​ទី​ងងឹត

    បើ​ដើរ​តាម​ពន្លឺ​យ៉ាង​ឃ្មាត​ខ្មី

    សេចក្ដី​ពិត​ឲ្យ​យើង​មាន​សេរី។

  2. ២. បណ្ដាំ​ព្រះ​លោក​បាន​ផ្ញើ​ទុក​នៅ

    បង្រៀន​យើង​ពី​ផ្លូវ​ត្រូវ​ទៅ

    អាច​ជួយ​យើង​កែ​តម្រង់​ខ្លួន​បាន

    ក៏​ជួយ​ចេះ​បង្រៀន​ជន​គ្រប់​ប្រាណ។

  3. ៣. ក្នុង​បណ្ដាំ​ព្រះ​លោក​បាន​សម្ដែង

    ក្ដី​ស្រឡាញ់​ឲ្យ​ឃើញ​ជាក់​ស្តែង

    ទាំង​យប់​ថ្ងៃ​បើ​យើង​អាន​ឥត​ភ្លេច

    យើង​ដើរ​លើ​ផ្លូវ​ជីវិត​ជា​និច្ច៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ១១៩:១០៥; សុភ. ៤:១៣​)