លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៦៥

ឈានទៅមុខ!

ឈានទៅមុខ!

(​ហេប្រឺ ៦:១)

  1. ១. ឈាន​ទៅ​មុខ​ឈាន​ទៅ​មុខ​ឲ្យ​គំនិត​ចាស់​ទុំ!

    ចាំង​ពន្លឺ​ឲ្យ​គ្រប់​គ្នា​ឃើញ​ក្ដី​ពិត​នៅ​ទី​ជិត​ជុំ

    ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ចូរ​អ្នក​ខិត​ខំ

    ព្រះ​ប្រាកដ​ជា​ឲ្យ​ពរ​ពិត

    មាន​កិច្ច​ការ​សម្រាប់​យើង​ទាំង​អស់​គ្នា

    ជា​ការ​លោក​យេស៊ូ​ធ្វើ​គ្រប់​វេលា

    ពឹង​លើ​ព្រះ​គ្រប់​ពេលា​ឲ្យ​លោក​ថែ​ការ​ពារ

    ហើយ​កាន់​តាម​ក្ដី​សុចរិត។

  2. ២. ឈាន​ទៅ​មុខ​ឈាន​ទៅ​មុខ​ប្រកាស​យ៉ាង​អង់​អាច!

    ប្រាប់​មនុស្ស​ទាំង​អស់​ពី​ដំណឹង​ល្អ​ជា​និច្ច​ឥត​ដាច់

    រួម​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​និង​ស្ដេច

    ផ្សាយ​តាម​ផ្ទះ​នៅ​សព្វ​ទិសា

    ទោះ​សត្រូវ​ខំ​បន្លាច​យើង​ឥត​ស្បើយ

    ចូរ​ប្រកាស​ហើយ​កុំ​ភ័យ​ភិត​ខ្លាច​ឡើយ

    ឲ្យ​គេ​ដឹង​ថា​រាជ្យ​ព្រះ​គឺ​ជិត​មក​ដល់​ហើយ

    បង្រៀន​ក្ដី​ពិត​ពេញ​លោកា។

  3. ៣. ឈាន​ទៅ​មុខ​ឈាន​ទៅ​មុខ​តែង​សម្រេច​កិច្ច​ការ

    ព្រោះ​កិច្ច​ការ​នៅ​មាន​ច្រើន

    ចូរ​ឲ្យ​អ្នក​ចម្រើន​ប្រាជ្ញា

    ឲ្យ​ឫទ្ធានុភាព​ព្រះ​ជួយ​ជំរុញ​ចិន្ដា

    ឲ្យ​អ្នក​បាន​អំណរ​ពី​ព្រះ

    ត្រូវ​ស្រឡាញ់​មនុស្ស​ដែល​អ្នក​រក​បាន

    និង​ត្រឡប់​ទៅ​បង្រៀន​គេ​កុំ​ខាន

    ហើយ​រៀង​រាល់​ថ្ងៃ​ជួយ​គេ​ជឿន​ទៅ​មុខ​គ្រប់​ប្រាណ

    សេចក្ដី​ពិត​នឹង​ភ្លឺ​ត្រចះ៕

(​សូម​ពិនិត្យ​បន្ថែម ភី. ១:២៧; ៣:១៦; ហេ. ១០:៣៩​)