លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៣៦

យើងការពារចិត្ត

យើងការពារចិត្ត

(​សុភាសិត ៤:២៣​)

  1. ១. យើង​ការ​ពារ​ចិត្ត​ឲ្យ​បាន​ជីវិត

    យើង​ជៀស​ចេញ​ផ្លូវ​ខុស​ឆ្គង

    ព្រះ​ជ្រាប​អ្វី​ក្នុង​ជម្រៅ​ចិន្ដា

    ស្គាល់​ធាតុ​ពិត​យើង​ខ្ញុំ​ផង

    ជួន​ជា​ចិត្ត​យើង​បញ្ឆោត​គំនិត

    នាំ​យើង​ដើរ​ផ្លូវ​វៀច​វេរ

    ចូរ​ឲ្យ​គំនិត​ដឹក​នាំ​ចិន្ដា

    តាម​មាគ៌ា​ព្រះ​ឥត​រេ។

  2. ២. រៀប​ចំ​ចិន្ដា​យើង​ស្វែង​រក​ព្រះ

    ដោយ​អធិដ្ឋាន​យ៉ាង​ស្មោះ

    យើង​សរសើរ​អរ​គុណ​លោក​រាល់​ថ្ងៃ

    ជម្រាប​កង្វល់​ទាំង​អស់

    បណ្ដាំ​របស់​ព្រះ​យេហូវ៉ា

    យើង​ស្ដាប់​តាម​ឥត​ភ្លាំង​ភ្លេច

    យើង​អប់​រំ​ឲ្យ​មាន​ចិត្ត​ភក្ដី

    ឲ្យ​លោក​ពេញ​ចិត្ត​ជា​និច្ច។

  3. ៣. យើង​ការ​ពារ​ចិត្ត​កុំ​ឲ្យ​សៅ​ហ្មង

    គិត​តែ​ពី​អ្វី​ពិត​ត្រង់

    ឲ្យ​បណ្ដាំ​ព្រះ​កែ​ប្រែ​ចិន្ដា

    ពង្រឹង​កម្លាំង​យើង​ផង

    ព្រះ​ស្រឡាញ់​អ្នក​ស្មោះ​ត្រង់​នឹង​លោក

    ពាក្យ​នោះ​ប្រាកដ​មែន​ពិត

    យើង​នឹង​គោរព​ព្រះ​អស់​ពី​ចិត្ត

    ទុក​លោក​ជា​មិត្ត​ស្នាល​ស្និទ្ធ៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៣៤:១; ភី. ៤:៨; ១​ពេ. ៣:៤​)