លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៣០

យើងត្រូវចេះអភ័យទោស

យើងត្រូវចេះអភ័យទោស

(​ចម្រៀង​សរសើរ​ព្រះ ៨៦:៥​)

  1. ១. ព្រះ​យេហូវ៉ា​លោក​បាន

    រៀប​ចំ​តាម​រយៈ​បុត្រា

    អភ័យ​ទោស​ឲ្យ​ភាព​ខុស​ឆ្គង​យើង

    យក​ក្ដី​ស្លាប់​ចេញ​ពី​លោកា

    បើ​យើង​បាន​ប្រែ​ចិត្ត​ដោយ​ស្មោះ​សរ

    លោក​អភ័យ​ឲ្យ​យើង​គ្រប់​ប្រាណ

    ហើយ​ដោយ​សារ​ថ្លៃ​លោះ​របស់​គ្រិស្ត

    ព្រះ​អភ័យ​ទោស​ឲ្យ​មិន​ខាន។

  2. ២. ពេល​យើង​ប្រព្រឹត្ត​ដូច​ព្រះ

    យើង​ក៏​ទទួល​ក្ដី​មេត្ដា

    យើង​អភ័យ​ទោស​គ្នា​ឥត​ទើស​ទាល់

    ហើយ​ក៏​យល់​អារម្មណ៍​ចិន្ដា

    ដោយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក

    បោះ​បង់​ចោល​ការ​ខឹង​ប្រេះ​ឆា

    ដោយ​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក

    បង្ហាញ​ក្ដី​ស្រឡាញ់​ថ្លៃ​ថ្លា។

  3. ៣. យើង​គ្រប់​គ្នា​ត្រូវ​បណ្ដុះ

    សេចក្ដី​មេត្ដា​ករុណា

    នេះ​នឹង​ជួយ​កុំ​ឲ្យ​យើង​អន់​ចិត្ត

    មិន​ចង​គំនុំ​ក្នុង​ចិន្ដា

    ពេល​យើង​ធ្វើ​តាម​ព្រះ​យេហូវ៉ា

    ដែល​ស្រឡាញ់​យើង​ខ្លាំង​ពេក​ក្រៃ

    យើង​នឹង​ចេះ​អភ័យ​ទោស​ស្មោះ​ពិត

    តាម​គំរូ​ព្រះ​រៀង​រាល់​ថ្ងៃ៕

(​សូម​ពិនិត្យ​បន្ថែម ម៉ាថ. ៦:១២; អេភ. ៤:៣២; កូឡ. ៣:១៣​)