លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»

«ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»

«កុំខ្ជិលក្នុងកិច្ចការរបស់អ្នកឡើយ។ . . . ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»។—រ៉ូម ១២:១១

. សូមរៀបរាប់អំពីភាពផ្ទុយគ្នានៃទស្សនៈរបស់មនុស្សទូទៅអំពីការធ្វើជាខ្ញុំបម្រើនិងអ្វីដែលបានចែងនៅរ៉ូម ១២:១១

ខ្ញុំបម្រើជាគ្រិស្ដសាសនិកគឺខុសគ្នាឆ្ងាយណាស់ពីអ្វីដែលមនុស្សជាច្រើនគិតអំពីការធ្វើជាខ្ញុំបម្រើ។ ក្នុងគំនិតរបស់ពួកគេ ការធ្វើជាខ្ញុំបម្រើនាំឲ្យពួកគេនឹកឃើញដល់ការនៅក្រោមការគ្រប់គ្រងដ៏ឃោរឃៅ ត្រូវគេសង្កត់សង្កិន និងប្រព្រឹត្ដដោយអយុត្ដិធម៌។ ប៉ុន្ដែបណ្ដាំរបស់ព្រះរៀបរាប់អំពីការធ្វើជាខ្ញុំបម្រើរបស់ម្ចាស់ដែលប្រកបដោយសេចក្ដីស្រឡាញ់ដោយស្ម័គ្រចិត្ដ។ តាមការពិត ពេលសាវ័កប៉ូលដាស់តឿនគ្រិស្ដសាសនិកនៅសតវត្សរ៍ទីឲ្យ«ខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា» គាត់បានលើកទឹកចិត្ដពួកគេឲ្យបំពេញកិច្ចបម្រើពិសិដ្ឋដោយសារពួកគេស្រឡាញ់ព្រះ។ (រ៉ូម ១២:១១) តើការធ្វើជាខ្ញុំបម្រើបែបនេះរួមបញ្ចូលអ្វីខ្លះ? តើតាមរបៀបណាយើងអាចជៀសវាងពីការធ្វើជាខ្ញុំបម្រើរបស់សាថាននិងពិភពលោករបស់វា? តើអ្នកដែលធ្វើជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាទទួលពរអ្វីខ្លះ?

«ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ»

. () តើអ្វីនឹងជំរុញខ្ញុំបម្រើដែលជាជនជាតិអ៊ីស្រាអែលឲ្យបោះបង់ចោលឱកាសដែលគាត់អាចមានសេរីភាព? () តើការចោះត្រចៀករបស់ខ្ញុំបម្រើដែលចង់បន្ដបម្រើម្ចាស់គាត់ មានអត្ថន័យអ្វី?

តាមរយៈច្បាប់ដែលព្រះបានឲ្យដល់ជនជាតិអ៊ីស្រាអែល យើងរៀនថាព្រះយេហូវ៉ាចង់ឲ្យយើងធ្វើជាខ្ញុំបម្រើបែបណា។ ខ្ញុំបម្រើដែលជាជនជាតិអ៊ីស្រាអែលទទួលសេរីភាពពេលដែលគាត់បម្រើអស់រយៈពេលឆ្នាំ។ (និក្ខ. ២១:២) ប៉ុន្ដែ ព្រះយេហូវ៉ាបានផ្ដល់នូវរបៀបរៀបចំដ៏អស្ចារ្យមួយ សម្រាប់ខ្ញុំបម្រើដែលស្រឡាញ់ម្ចាស់របស់គាត់ ហើយចង់បន្ដបម្រើម្ចាស់នោះ។ ម្ចាស់របស់គាត់ត្រូវនាំខ្ញុំបម្រើរបស់គាត់ទៅទ្វារបង្គោលទ្វារណាមួយ ហើយយកដែកចោះមកចោះត្រចៀកខ្ញុំបម្រើនោះ។ (និក្ខ. ២១:៥, ៦) គួរឲ្យកត់សម្គាល់ថា ការធ្វើបែបនេះគឺជាប់ទាក់ទងនឹងត្រចៀក។ ពាក្យដែលសំដៅទៅពាក្យស្ដាប់បង្គាប់ជាភាសាហេប្រឺ បានត្រូវរៀបរាប់ដោយពាក្យដែលជាប់ទាក់ទងនឹងការឮ ហើយការស្ដាប់។ ខ្ញុំបម្រើនោះចង់បន្ដបម្រើនិងស្ដាប់បង្គាប់ម្ចាស់របស់គាត់ដោយស្ម័គ្រចិត្ដ។ នេះជួយយើងឲ្យយល់អំពីអ្វីដែលជាប់ទាក់ទងនឹងការប្រគល់ខ្លួនយើងជូនព្រះយេហូវ៉ា ពោលគឺយើងចង់ស្ដាប់បង្គាប់លោក ដោយសារយើងស្រឡាញ់លោក។

. តើយើងប្រគល់ខ្លួនជូនព្រះដោយសារអ្វី?

 ពេលយើងទទួលការជ្រមុជទឹកដើម្បីក្លាយជាគ្រិស្ដសាសនិក យើងបានសម្រេចចិត្ដរួចហើយថាយើងបម្រើព្រះយេហូវ៉ា ដោយធ្វើជាខ្ញុំបម្រើរបស់លោក។ ការប្រគល់ខ្លួនយើងជូនព្រះគឺផុសចេញពីសេចក្ដីប៉ងប្រាថ្នារបស់យើងដែលចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយចង់ធ្វើតាមបំណងប្រាថ្នារបស់លោក។ គ្មាននរណាម្នាក់បង្ខំយើងឲ្យធ្វើដូច្នេះទេ។ មែនហើយ សូម្បីតែប្អូនយុវវ័យដែលទទួលការជ្រមុជទឹកក្ដី ពួកគេធ្វើដូច្នេះក្រោយពីពួកគេបានប្រគល់ខ្លួនជូនព្រះយេហូវ៉ាដោយផ្ទាល់ មិនមែនគ្រាន់តែចង់ផ្គាប់ចិត្ដឪពុកម្ដាយរបស់ពួកគេឡើយ។ គ្រិស្ដសាសនិកប្រគល់ខ្លួនជូនព្រះដោយសារពួកគាត់ស្រឡាញ់ព្រះយេហូវ៉ាដែលជាម្ចាស់របស់យើងដែលនៅស្ថានសួគ៌។ សាវ័កយ៉ូហានបានសរសេរថា«ការស្រឡាញ់ព្រះ មានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក»។—១យ៉ូន. ៥:៣

មានសេរីភាព ប៉ុន្ដែជាខ្ញុំបម្រើ

. តើយើងត្រូវធ្វើអ្វី ដើម្បីក្លាយជា«ខ្ញុំបម្រើរបស់សេចក្ដីសុចរិត»?

យើងពិតជាអរគុណព្រះយេហូវ៉ាដោយសារលោកផ្ដល់លទ្ធភាពឲ្យយើងអាចធ្វើជាខ្ញុំបម្រើរបស់លោក! ជំនឿរបស់យើងលើថ្លៃលោះរបស់គ្រិស្ដធ្វើឲ្យយើងអាចរួចផុតពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គង ពោលគឺយើងមិននៅក្រោមអំណាចរបស់វាទាំងស្រុងឡើយ។ ទោះជាយើងនៅតែជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ យើងស្ម័គ្រចិត្ដចុះចូលក្រោមអំណាចរបស់ព្រះយេហូវ៉ានិងលោកយេស៊ូ។ ប៉ូលបានពន្យល់អំពីរឿងនេះយ៉ាងច្បាស់ក្នុងសំបុត្រមួយដែលព្រះបានដឹកនាំឲ្យគាត់សរសេរ ដែលចែងថា«បើគិតពីភាពខុសឆ្គង ចូរចាត់ទុកថាខ្លួនបានស្លាប់ហើយ តែចូរចាត់ទុកថាខ្លួនកំពុងរស់នៅដើម្បីព្រះតាមរយៈគ្រិស្ដយេស៊ូ»។ បន្ទាប់មកគាត់បានព្រមានថា«តើអ្នករាល់គ្នាមិនដឹងទេឬ? ប្រសិនបើអ្នករាល់គ្នាបន្ដប្រគល់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើដើម្បីស្ដាប់បង្គាប់អ្នកណា អ្នករាល់គ្នាជាខ្ញុំបម្រើរបស់អ្នកនោះ ដោយសារអ្នកស្ដាប់បង្គាប់អ្នកនោះ គឺថា អ្នករាល់គ្នាជាខ្ញុំបម្រើរបស់ភាពខុសឆ្គង ដែលនាំឲ្យទទួលសេចក្ដីស្លាប់ ឬមួយក៏ជាខ្ញុំបម្រើរបស់ការស្ដាប់បង្គាប់ ដែលនាំឲ្យសុចរិត។ ប៉ុន្ដែខ្ញុំអរគុណព្រះ ដោយសារអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើភាពខុសឆ្គង តែឥឡូវអ្នករាល់គ្នាស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដតាមសេចក្ដីបង្រៀនដែលបានត្រូវផ្ញើទុកនឹងអ្នករាល់គ្នា។ ដោយសារអ្នករាល់គ្នាបានត្រូវរំដោះឲ្យរួចពីភាពខុសឆ្គង នោះអ្នករាល់គ្នាបានទៅជាខ្ញុំបម្រើរបស់សេចក្ដីសុចរិត»។ (រ៉ូម ៦:១១, ១៦-១៨) សូមកត់សម្គាល់ថាសាវ័កប៉ូលបានរៀបរាប់អំពីការ«ស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដ»។ មែនហើយ ការប្រគល់ខ្លួនយើងជូនព្រះយេហូវ៉ាធ្វើឲ្យយើងក្លាយជា«ខ្ញុំបម្រើរបស់សេចក្ដីសុចរិត»។

. តើយើងទាំងអស់គ្នាត្រូវច្បាំងនឹងអ្វីខាងក្នុងខ្លួនយើង ហើយហេតុអ្វី?

ប៉ុន្ដែ មានឧបសគ្គផ្សេងដែលយើងត្រូវយកឈ្នះដើម្បីរស់នៅស្របតាមការប្រគល់ខ្លួនរបស់យើងជូនព្រះ។ យើងមានចម្បាំងពីរយ៉ាង។ មុនដំបូង មានចម្បាំងមួយដែលប៉ូលបានប្រឈមមុខ។ គាត់បានសរសេរថា«ក្នុងចិត្ដខ្ញុំ ខ្ញុំពិតជាត្រេកអរនឹងច្បាប់របស់ព្រះ ប៉ុន្ដែខ្ញុំសង្កេតឃើញថា មានច្បាប់មួយទៀតក្នុងអវយវៈរបស់ខ្ញុំ ដែលកំពុងច្បាំងនឹងច្បាប់ដែលនៅក្នុងគំនិតខ្ញុំ ហើយកំពុងនាំខ្ញុំទៅជាឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង ដែលនៅក្នុងអវយវៈរបស់ខ្ញុំ»។ (រ៉ូម ៧:២២, ២៣) យើងក៏នៅមានភាពមិនល្អឥតខ្ចោះដែលបានឆ្លងពីឪពុកម្ដាយដំបូងរបស់យើងដែរ។ ហេតុនេះ យើងត្រូវតយុទ្ធជានិច្ចនឹងទំនោរចិត្ដដែលបំពេញតាមសេចក្ដីប៉ងប្រាថ្នាខាងរូបកាយរបស់យើង។ សាវ័កពេត្រុសបានដាស់តឿនយើងថា«ចូររស់នៅជាមនុស្សមានសេរីភាព តែកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាវិធីបិទបាំងអំពើអាក្រក់ឡើយ តែចូរប្រើសេរីភាពនោះឲ្យសមនឹងឋានៈជាខ្ញុំបម្រើរបស់ព្រះ»។—១ពេ. ២:១៦

៦, ៧. តើតាមរបៀបណាសាថានធ្វើឲ្យពិភពលោកនេះមើលទៅទាក់ទាញចិត្ដយើង?

យើងមានចម្បាំងមួយទៀតគឺចម្បាំងនឹងពិភពលោកដែលនៅក្រោមឥទ្ធិពលនៃពួកវិញ្ញាណកំណាច។ សាថានដែលជាអ្នកគ្រប់គ្រងពិភពលោកនេះ តម្រង់អាវុធរបស់វាមកយើងក្នុងបំណងបំផ្លាញភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ានិងលោកយេស៊ូ។ វាចង់ឲ្យយើងក្លាយជាខ្ញុំបម្រើរបស់វាដោយល្បួងយើងឲ្យចុះចាញ់ក្រោមឥទ្ធិពលអាក្រក់របស់វា។ (សូមអាន អេភេសូរ ៦:១១, ១២) របៀបមួយដែលសាថានធ្វើដូច្នេះគឺដោយធ្វើឲ្យពិភពលោកនេះមើលទៅទាក់ទាញចិត្ដ។ សាវ័កយ៉ូហានបានព្រមានយើងថា«ប្រសិនបើអ្នកណាស្រឡាញ់ពិភពលោកនេះ អ្នកនោះមិនស្រឡាញ់បិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ។ ពីព្រោះអ្វីក្នុងពិភពលោកនេះ ពោលគឺសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន នោះមិនមែនមកពីបិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ តែមកពីពិភពលោកនេះវិញ»។—១យ៉ូន. ២:១៥, ១៦

 បំណងប្រាថ្នាចង់ធ្វើជាអ្នកមាន មានពាសពេញពិភពលោកនេះ។ សាថានធ្វើឲ្យមនុស្សជឿថាលុយនាំឲ្យពួកគេមានសុភមង្គល។ មានផ្សារទំនើបធំគ្រប់កន្លែង។ ការផ្សាយពាណិជ្ជកម្មជំរុញឲ្យមនុស្សមានរបៀបរស់នៅដែលផ្ដោតអារម្មណ៍លើទ្រព្យសម្បត្ដិ និងការកម្សាន្ដ។ ក្រុមហ៊ុនទេសចរណ៍ផ្សាយអំពីដំណើរកម្សាន្ដទៅកន្លែងដែលគួរឲ្យចាប់អារម្មណ៍ ដោយច្រើនតែធ្វើដំណើរជាមួយមនុស្សដែលមានចិត្ដគំនិតរបស់ពិភពលោកនេះ។ នៅជុំវិញខ្លួនយើង មានការផ្សាយឲ្យយើងផ្លាស់ប្ដូររបៀបរស់នៅរបស់យើង ប៉ុន្ដែតាមរបៀបដែលពិភពលោកនេះចង់ឲ្យយើងធ្វើ។

៨, ៩. តើមានគ្រោះថ្នាក់អ្វី ហើយហេតុអ្វី?

ដោយសំដៅលើបងប្អូននៅក្រុមជំនុំគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១ ដែលបានចាប់ផ្ដើមមានចិត្ដគំនិតរបស់ពិភពលោកនេះ ពេត្រុសបានព្រមានថា«ពួកគេពេញចិត្ដនឹងការរស់នៅយ៉ាងសម្បូណ៌សប្បាយ នៅពេលថ្ងៃ។ ពួកគេប្រៀបដូចជាស្នាមប្រឡាក់ ហើយត្រេកត្រអាលនឹងសេចក្ដីបង្រៀនបោកបញ្ឆោតរបស់ខ្លួន កាលដែលពួកគេជប់លៀងសំណេះសំណាលជាមួយនឹងអ្នករាល់គ្នា។ ពួកគេនិយាយអួតឥតប្រយោជន៍ ហើយតាមរយៈសេចក្ដីប៉ងប្រាថ្នាខុសឆ្គងនិងសីលធម៌ធូររលុង ពួកគេទាក់ទាញចិត្ដពួកអ្នកដែលទើបតែគេចរួចពីមនុស្សដែលធ្វើខុស។ ពួកគេសន្យាថានឹងធ្វើឲ្យអ្នកទាំងនោះមានសេរីភាព តែពួកគេជាខ្ញុំបម្រើនៃសេចក្ដីខូចអាក្រក់។ ព្រោះបុគ្គលណាម្នាក់ក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលមានអំណាចលើខ្លួន»។—២ពេ. ២:១៣, ១៨, ១៩

ការបំពេញ«ការចង់បានអ្វីដែលទាក់ទាញភ្នែក» មិនធ្វើឲ្យមនុស្សម្នាក់មានសេរីភាពឡើយ។ ផ្ទុយទៅវិញ គាត់ក្លាយជាខ្ញុំបម្រើនៃម្ចាស់ដែលយើងមើលមិនឃើញរបស់ពិភពលោកនេះ ពោលគឺមេកំណាចសាថាន។ (១យ៉ូន. ៥:១៩) បើមិនប្រុងប្រយ័ត្នទេ យើងអាចក្លាយជាខ្ញុំបម្រើនៃទ្រព្យសម្បត្ដិ ហើយការធ្វើដូច្នេះគឺពិបាកនឹងដោះខ្លួនឲ្យរួច។

អាជីពមួយដែលនាំឲ្យស្កប់ចិត្ដ

១០, ១១. ជាពិសេស តើសាថានចូលចិត្ដវាយប្រហារលើអ្នកណា ហើយតើតាមរបៀបណាការអប់រំក្នុងពិភពលោកនេះធ្វើឲ្យពួកគេមានការពិបាក?

១០ ដូចវាបានធ្វើនៅសួនអេដែន សព្វថ្ងៃនេះសាថានក៏មានគោលដៅវាយប្រហារលើអ្នកដែលមិនសូវមានបទពិសោធន៍ដែរ។ វាចូលចិត្ដវាយប្រហារលើប្អូនយុវវ័យ។ សាថានមិនសប្បាយចិត្ដឡើយពេលប្អូនយុវវ័យ ឬនរណាម្នាក់ស្ម័គ្រចិត្ដធ្វើជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា។ សាថានដែលជាសត្រូវរបស់ព្រះចង់ឲ្យមនុស្សទាំងអស់ដែលបានប្រគល់ជីវិតរបស់ពួកគេជូនព្រះយេហូវ៉ា បោះបង់ចោលភាពស្មោះត្រង់និងភក្ដីភាពរបស់ពួកគេចំពោះព្រះ។

១១ សូមយើងពិចារណាឡើងវិញអំពីគំរូរបស់ខ្ញុំបម្រើដែលយល់ព្រមឲ្យគេចោះត្រចៀករបស់គាត់។ ខ្ញុំបម្រើនេះច្បាស់ជាមានការឈឺចាប់មួយរយៈពេល ប៉ុន្ដែមិនយូរប៉ុន្មានគាត់បាត់ឈឺ ហើយគាត់មានសញ្ញាសម្គាល់ជានិច្ចថាគាត់ជាខ្ញុំបម្រើ។ ការជ្រើសរើសគន្លងជីវិតដែលខុសពីមនុស្សអាយុស្រករគ្នាអាចជាការពិបាក ឬជាការឈឺចាប់សម្រាប់ប្អូនយុវវ័យ។ សាថានធ្វើឲ្យមនុស្សគិតថា អាជីពក្នុងពិភពលោកនេះនឹងនាំឲ្យពួកគេស្កប់ចិត្ដ ប៉ុន្ដែគ្រិស្ដសាសនិកគួរពិចារណាអំពីសារៈសំខាន់នៃ ការបំពេញការស្រេកឃ្លានរបស់ពួកគេចំពោះការណែនាំពីព្រះ។ លោកយេស៊ូបានបង្រៀនថា«អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ»។ (ម៉ាថ. ៥:៣) គ្រិស្ដសាសនិកដែលបានប្រគល់ខ្លួនជូនព្រះរស់នៅដើម្បីបំពេញបំណងប្រាថ្នារបស់ព្រះ មិនមែនបំណងប្រាថ្នារបស់សាថានឡើយ។ ពួកគេត្រេកអរតែនឹងក្រិត្យវិន័យច្បាប់របស់ព្រះយេហូវ៉ា ហើយរំពឹងគិតអំពីច្បាប់នោះទាំងយប់ទាំងថ្ងៃ។ (សូមអាន ទំនុកតម្កើង ១:១-) ប៉ុន្ដែ ការអប់រំជាច្រើនសព្វថ្ងៃនេះធ្វើឲ្យអ្នកបម្រើព្រះយេហូវ៉ាមានពេលវេលាតិចណាស់ដើម្បីរំពឹងគិត ហើយបំពេញការស្រេកឃ្លានរបស់គាត់ចំពោះការណែនាំពីព្រះ។

១២. តើប្អូនយុវវ័យជាច្រើនសព្វថ្ងៃនេះមានជម្រើសអ្វី?

១២ ម្ចាស់នៅក្នុងពិភពលោកនេះអាចធ្វើឲ្យជីវិតរបស់ខ្ញុំបម្រើដែលជាគ្រិស្ដសាសនិកមានការពិបាក។ ក្នុងសំបុត្រដំបូងរបស់ប៉ូលទៅកាន់គ្រិស្ដសាសនិកនៅក្រុងកូរិនថូស គាត់បានសួរថា«តើអ្នកបានត្រូវហៅពេលដែលនៅជាខ្ញុំបម្រើឬ?»។ បន្ទាប់មកគាត់បានដាស់តឿនពួកគេថា«កុំខ្វល់ចិត្ដពីរឿងនោះឡើយ តែបើអ្នកអាចមានសេរីភាពបាន ចូរឆក់យកឱកាសនោះ»។ (១កូ. ៧:២១) ការមានសេរីភាពគឺល្អជាងការធ្វើជាខ្ញុំបម្រើ។ នៅប្រទេសជាច្រើនសព្វថ្ងៃនេះ ការរៀននៅសាលារហូតដល់អាយុដែលច្បាប់បានកំណត់គឺជាកាតព្វកិច្ចមួយ។ ក្រោយមកគេឲ្យសិស្សមានជម្រើសមួយ។ បើពួកគេបន្ដរៀនដើម្បីមានអាជីពមួយក្នុងពិភពលោក នេះអាចកាត់បន្ថយសេរីភាពរបស់គាត់ក្នុងការបំពេញកិច្ចបម្រើពេញពេល។—សូមអាន កូរិនថូសទី១ ៧:២៣

តើអ្នកនឹងធ្វើជាខ្ញុំបម្រើរបស់ម្ចាស់មួយណា?

ការអប់រំខ្ពស់ជាង ឬការអប់រំខ្ពស់បំផុត?

១៣. តើការអប់រំប្រភេទណាដែលនឹងមានប្រយោជន៍ច្រើនបំផុតសម្រាប់អ្នកបម្រើព្រះយេហូវ៉ា?

១៣ ប៉ូលបានព្រមានគ្រិស្ដសាសនិកនៅក្រុងកូឡុសថា«ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាចាប់យកអ្នករាល់គ្នាធ្វើជាចំណី តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស និងបឋមសេចក្ដីរបស់ពិភពលោកនេះ មិនមែនមានមូលដ្ឋានលើគ្រិស្ដឡើយ»។ (កូឡ. ២:៨) «ទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស»មានក្នុងចិត្ដគំនិតរបស់បញ្ញវន្ដជាច្រើននាក់ក្នុងពិភពលោកសព្វថ្ងៃនេះ។ ការរៀននៅសកលវិទ្យាល័យដែលលើកស្ទួយការសិក្សាខាងទ្រឹស្ដី ច្រើនតែធ្វើឲ្យបុគ្គលដែលបញ្ចប់ការសិក្សាមិនសូវមានជំនាញគ្មានជំនាញដែលមានប្រយោជន៍ ហើយធ្វើឲ្យពួកគេមិនបានត្រៀមខ្លួនសម្រាប់ជីវិតក្នុងពិភពលោកនេះ។ ផ្ទុយទៅវិញ អ្នកបម្រើរបស់ព្រះយេហូវ៉ាជ្រើសរើសយកការអប់រំដែលជួយពួកគេឲ្យមានជំនាញសំខាន់ចាំបាច់ ដើម្បីឲ្យពួកគេអាចរក្សាជីវិតសាមញ្ញក្នុងកិច្ចបម្រើព្រះ។ ពួកគេធ្វើតាមការណែនាំដែលប៉ូលបានឲ្យដល់ធីម៉ូថេ ដែលថា«តាមការពិត ភក្ដីភាពចំពោះព្រះ ជាមួយនឹងការស្កប់ចិត្ដ នាំឲ្យបានផលប្រយោជន៍ច្រើនក្រៃលែងមែន។ ដូច្នេះ យើងនឹងស្កប់ចិត្ដហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់ និងជម្រក»។ (១ធី. ៦:៦,) ជាជាងទទួលសញ្ញាប័ត្រ ហើយ បានឋានៈខ្ពង់ខ្ពស់ គ្រិស្ដសាសនិកពិតផ្ដោតអារម្មណ៍ទៅលើការទទួល«សំបុត្របញ្ជាក់» ពោលគឺពួកអ្នកដែលពួកគេបានជួយឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ដ។ ពួកគេធ្វើដូច្នេះដោយរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចបម្រើផ្សាយ។—សូមអាន កូរិនថូសទី២ ៣:១-

១៤. យោងទៅតាមភីលីព ៣:៨ តើប៉ូលមានទស្សនៈយ៉ាងណាចំពោះឯកសិទ្ធិរបស់គាត់ក្នុងការធ្វើជាខ្ញុំបម្រើរបស់ព្រះនិងគ្រិស្ដ?

១៤ សូមពិចារណាអំពីករណីរបស់សាវ័កប៉ូល។ គាត់បានត្រូវបង្រៀនដោយកាម៉ាលាលដែលជាគ្រូបង្រៀនខាងច្បាប់របស់ជនជាតិយូដា។ ការអប់រំដែលប៉ូលបានទទួលគឺស្មើនឹងការអប់រំនៅសកលវិទ្យាល័យនៅសព្វថ្ងៃនេះ។ ប៉ុន្ដែតើប៉ូលមានទស្សនៈយ៉ាងណាពេលគាត់ប្រៀបធៀបការអប់រំនេះជាមួយនឹងឯកសិទ្ធិរបស់គាត់ក្នុងការធ្វើជាខ្ញុំបម្រើរបស់ព្រះនិងគ្រិស្ដ? គាត់បានសរសេរថា«ខ្ញុំចាត់ទុកអ្វីទាំងអស់ថាខាត ដោយសារតម្លៃលើសលប់នៃចំណេះអំពីគ្រិស្ដយេស៊ូជាម្ចាស់របស់ខ្ញុំ»។ បន្ទាប់មកគាត់បានបន្ថែមថា«ដោយសារលោក ខ្ញុំបានសុខចិត្ដខាតបង់អ្វីទាំងអស់ ហើយក៏ចាត់ទុកជាសំរាម ដើម្បីខ្ញុំអាចបានគ្រិស្ដ»។ (ភី. ៣:៨) ទស្សនៈនោះរបស់ប៉ូលជួយគ្រិស្ដសាសនិកវ័យក្មេង និងឪពុកម្ដាយរបស់ពួកគេដែលជាអ្នកកោតខ្លាចព្រះ ធ្វើការជ្រើសរើសដ៏ឈ្លាសវៃមួយស្ដីអំពីការអប់រំ (សូមមើលរូបភាព)។

ចូរទទួលប្រយោជន៍ពីការអប់រំខ្ពស់បំផុត

១៥, ១៦. តើអង្គការរបស់ព្រះយេហូវ៉ាផ្ដល់នូវការអប់រំអ្វី ហើយតើការអប់រំនេះផ្ដោតទៅលើអ្វី?

១៥ តើនៅសកលវិទ្យាល័យភាគច្រើនមានបរិយាកាសបែបណា? ជួនកាលនៅកន្លែងទាំងនោះ គេបំផុសបំផុលឲ្យនិស្សិតបះបោរប្រឆាំងនឹងស្ថាប័ននយោបាយនិងសង្គមមែនទេ? (អេភ. ២:២) ផ្ទុយទៅវិញ អង្គការរបស់ព្រះយេហូវ៉ាផ្ដល់នូវការអប់រំខ្ពស់បំផុតនៅក្រុមជំនុំគ្រិស្ដសាសនិកដែលជាកន្លែងដែលមានសេចក្ដីសុខសាន្ដ។ យើងម្នាក់មានឱកាសទទួលប្រយោជន៍ជារៀងរាល់សប្ដាហ៍ពីសាលាកិច្ចបម្រើផ្សាយ។ ម្យ៉ាងទៀតមានសាលាពិសេសសម្រាប់បងប្រុសនៅលីវដែលជាអ្នកត្រួសត្រាយ (សាលាបង្ហាត់បង្រៀនបងប្អូនប្រុសនៅលីវខាងគម្ពីរ) និងសម្រាប់ប្ដីប្រពន្ធដែលជាអ្នកត្រួសត្រាយ (សាលាបង្ហាត់បង្រៀនប្ដីប្រពន្ធខាងគម្ពីរ)។ ការអប់រំបែបនេះពីព្រះជួយយើងឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ា ដែលជាម្ចាស់របស់យើងដែលនៅស្ថានសួគ៌។

១៦ យើងអាចរកឃើញសេចក្ដីពិតដ៏មានតម្លៃដែលប្រៀបដូចជាកំណប់ទ្រព្យក្នុងលិបិក្រមសៀវភៅផ្សេងរបស់សាក្សីព្រះយេហូវ៉ា (Watch Tower Publications Index) ឬក្នុងបណ្ណាល័យប៉មយាមជាស៊ីឌី (Watchtower Library on CD-ROM)។ ការអប់រំទាំងនេះផ្ដោតទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ នេះបង្រៀនយើងអំពីរបៀបដែលយើងអាចជួយអ្នកទៀតឲ្យផ្សះផ្សាជាមួយនឹងព្រះ។ (២កូ. ៥:២០) ជាលទ្ធផល នេះនឹងជួយពួកគេឲ្យបង្រៀនអ្នកទៀត។—២ធី. ២:២

ពរដែលខ្ញុំបម្រើទទួល

១៧. តើការជ្រើសរើសយកការអប់រំខ្ពស់បំផុតនាំឲ្យទទួលពរអ្វីខ្លះ?

១៧ នៅក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីប្រាក់ថាលិន ខ្ញុំបម្រើស្មោះត្រង់ពីរនាក់បានទទួលការសរសើរ ហើយបានរួមចំណែកក្នុងអំណររបស់ម្ចាស់ពួកគេ ដោយបានទទួលកិច្ចការថែមទៀត។ (សូមអាន ម៉ាថាយ ២៥:២១, ២៣) ការជ្រើសរើសយកការអប់រំខ្ពស់បំផុតសព្វថ្ងៃនេះ នាំឲ្យមានអំណរនិងពរ។ សូមពិចារណាគំរូរបស់ម៉ៃឃឺល។ គាត់បានរៀនពូកែនៅសាលាដល់ម៉្លេះបានជាគ្រូរបស់គាត់បានអញ្ជើញគាត់ឲ្យមកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីលទ្ធភាពចូលរៀននៅសកលវិទ្យាល័យ។ អ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើល គឺម៉ៃឃឺលបានជ្រើសរើសយកការរៀនជំនាញមួយក្នុងរយៈពេលខ្លីដែលមិនយូរក្រោយមក បានជួយគាត់ផ្គត់ផ្គង់ខ្លួន ហើយធ្វើជាអ្នកត្រួសត្រាយពេញពេល។ តើគាត់មានអារម្មណ៍ថាគាត់បានបាត់បង់ឱកាសល្អដែលគាត់អាចមានឬ? គាត់រៀបរាប់ថា«ការអប់រំពីព្រះដែលខ្ញុំបានទទួលជាអ្នកត្រួសត្រាយ ហើយឥឡូវនេះ ជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំ មានតម្លៃយ៉ាងខ្លាំងសម្រាប់ខ្ញុំ។ ពរនិងឯកសិទ្ធិដែលខ្ញុំទទួល គឺមានតម្លៃជាងលុយដែលខ្ញុំប្រហែលជារកបានឆ្ងាយណាស់។ ខ្ញុំពិតជាសប្បាយចិត្ដណាស់ដែលខ្ញុំមិនបានជ្រើសរើសយកការរៀននៅសកលវិទ្យាល័យ»។

១៨. តើអ្វីជំរុញអ្នកឲ្យជ្រើសរើសការអប់រំខ្ពស់បំផុត?

១៨ ការអប់រំខ្ពស់បំផុតបង្រៀនយើងអំពីបំណងប្រាថ្នារបស់ព្រះ ហើយជួយយើងឲ្យធ្វើជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា។ នេះបើកឱកាសឲ្យយើង«រំដោះឲ្យរួចពីចំណងនៃការខូចរលួយ» ហើយនៅទីបំផុតយើងនឹង«មានសេរីភាពរុងរឿងជាកូនព្រះ»។ (រ៉ូម ៨:២១) សំខាន់បំផុត យើងរៀនអំពីរបៀបល្អបំផុតដែលយើងអាចបង្ហាញថាយើងពិតជាស្រឡាញ់ព្រះយេហូវ៉ាដែលជាម្ចាស់របស់យើងដែលនៅស្ថានសួគ៌។—និក្ខ. ២១:៥