លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភ្ញាក់រឭក! លេខ ២ ២០១៨ | គន្លឹះ១២យ៉ាងសម្រាប់ក្រុមគ្រួសារ

គន្លឹះ​១២​យ៉ាង​សម្រាប់​ក្រុម​គ្រួសារ

យើង​ច្រើន​តែ​ឮ​អំពី​ការ​ពិបាក​ផ្សេង​ៗ​ក្នុង​ក្រុម​គ្រួសារ។ ប៉ុន្តែ តើ​មាន​អ្វី​ដែល​នាំ​ឲ្យ​ក្រុម​គ្រួសារ​ទទួល​ជោគ​ជ័យ​ឬ​ទេ?

  • រវាង​ឆ្នាំ​១៩៩០​ដល់​២០១៥ នៅ​សហរដ្ឋ​អាម៉េរិក ការ​លែង​លះ​របស់​អ្នក​ដែល​មាន​អាយុ​ជាង​៥០​ឆ្នាំ​បាន​កើន​ឡើង​ទ្វេ​ដង ហើយ​អ្នក​ដែល​មាន​អាយុ​ជាង​៦៥​ឆ្នាំ​បាន​កើន​ឡើង​បី​ដង។

  • ឪពុក​ម្ដាយ​ភាន់​ច្រឡំ​ដោយ​សារ​អ្នក​ជំនាញ​ខ្លះ​បាន​ជូន​យោបល់​ថា​ឲ្យ​សរសើរ​កូន​ជា​រឿយ​ៗ តែ​អ្នក​ជំនាញ​ខ្លះ​ទៀត​ជឿ​ថា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដោយ​ម៉ឺង​ម៉ាត់។

  • យុវវ័យ​គ្មាន​ចំណេះ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ទទួល​ជោគ​ជ័យ​ពេល​ពួក​គេ​ទៅ​ជា​មនុស្ស​ធំ​ពេញ​វ័យ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ពិត​គឺ . . .

  • អាពាហ៍ពិពាហ៍​អាច​មាន​សុភមង្គល​និង​គង់​វង្ស​បាន។

  • ឪពុក​ម្ដាយ​អាច​រៀន​វិធី​ប្រដៅ​កូន​ដោយ​សេចក្ដី​ស្រឡាញ់។

  • យុវវ័យ​អាច​មាន​ចំណេះ​ដែល​ពួក​គេ​ត្រូវ​ការ​ពេល​ដែល​ពួក​គេ​ទៅ​ជា​មនុស្ស​ធំ​ពេញ​វ័យ។

តើ​តាម​របៀប​ណា? ទស្សនាវដ្ដី​ភ្ញាក់​រឭក!លេខ​នេះ​នឹង​ពិចារណា​អំពី​គន្លឹះ​១២​យ៉ាង​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ឲ្យ​ទទួល​ជោគ​ជ័យ។

 

១ ការតាំងចិត្តរួមរស់ជាមួយគ្នា

យោបល់បីអាចជួយឲ្យគូអាពាហ៍ពិពាហ៍រួមរស់ជាមួយគ្នា

២ ការរួមសហការគ្នា

តើអ្នកនិងគូរបស់អ្នកគ្រាន់តែជាអ្នករស់នៅក្រោមដំបូលតែមួយឬ?

៣ ការគោរព

សូមរៀនឲ្យដឹងថាតើពាក្យសម្ដីណានិងការប្រព្រឹត្តណាគឺសំខាន់ដើម្បីប្រាកដថាគូរបស់អ្នកទទួលការគោរព។

៤ ការអភ័យទោស

តើអ្វីអាចជួយអ្នកឲ្យមើលរំលងគុណវិបត្ដិរបស់គូអ្នក?

៥ ការប្រាស្រ័យទាក់ទង

យោបល់ល្អបីយ៉ាងអាចជួយអ្នកឲ្យចូលកាន់តែជិតកូនរបស់អ្នក។

៦ ការប្រដៅ

តើការប្រដៅធ្វើឲ្យកូនបាត់បង់ទំនុកចិត្តលើខ្លួនឯងឬទេ?

៧ គោលការណ៍

តើអ្នកគួរបង្រៀនកូនរបស់អ្នកអំពីខ្នាតតម្រាអ្វីខ្លះ?

៨ គំរូ

បើអ្នកចង់ឲ្យកូនធ្វើតាមពាក្យសម្ដីរបស់អ្នក អ្នកត្រូវប្រព្រឹត្តតាមពាក្យសម្ដីរបស់អ្នក។

៩ អត្តសញ្ញាណ

តើតាមរបៀបណាយុវវ័យអាចកាន់ជំហរចំពោះគោលការណ៍របស់ខ្លួន?

១០ ភាពគួរឲ្យទុកចិត្ត

ការទទួលទំនុកចិត្តពីឪពុកម្ដាយគឺជាជំហានសំខាន់ដែលបង្ហាញថាអ្នកជាមនុស្សពេញវ័យ។

១១ ភាពឧស្សាហ៍

ការរៀនឲ្យចេះខ្នះខ្នែងតាំងពីនៅយុវវ័យអាចជួយអ្នកឲ្យសម្រេចកិច្ចការណាក៏ដោយដែលអ្នកធ្វើ។

១២ គោលដៅ

ការសម្រេចគោលដៅអាចបង្កើនទំនុកចិត្តរបស់អ្នក ពង្រឹងចំណងមិត្តភាពជាមួយអ្នកឯទៀត និងកាន់តែមានសុភមង្គល។

ជំនួយថែមទៀតសម្រាប់ក្រុមគ្រួសារ

ឱវាទក្នុងគម្ពីរអាចជួយលោកអ្នកឲ្យជោគជ័យក្នុងអាពាហ៍ពិពាហ៍ ហើយមានសុភមង្គលក្នុងក្រុមគ្រួសារ។