លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Top left: Marek M. Berezowski/​Anadolu Agency via Getty Images; bottom left: Halfpoint Images/​Moment via Getty Images; center: Zhai Yujia/​China News Service/​VCG via Getty Images; top right: Ismail Sen/​Anadolu Agency via Getty Images; bottom right: E+/​taseffski/​via Getty Images

ចូរ​ចាំ​យាម!

ឆ្នាំ​២០២៣​ជា​ឆ្នាំ​នៃ​ទុក្ខ​កង្វល់ តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ឆ្នាំ​២០២៣​ជា​ឆ្នាំ​នៃ​ទុក្ខ​កង្វល់ តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 ក្នុង​អំឡុង​ឆ្នាំ​២០២៣ មាន​ព្រឹត្តិការណ៍​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​យើង​កំពុង​រស់​នៅ​គ្រា​មួយ​ដែល​គម្ពីរ​ហៅ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី២ ៣:១​) សូម​កត់​សម្គាល់​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​ស្រប​នឹង​អ្វី​ដែល​គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​ថា​នឹង​កើត​ឡើង​នៅ​គ្រា​របស់​យើង។

ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​គម្ពីរ

 «​ឮ​សូរ​សង្គ្រាម​»។ម៉ាថាយ ២៤:៦

  •   ​«​សង្គ្រាម​និង​អំពើ​ហិង្សា​មាន​កាន់​តែ​ច្រើន​ឡើង​នៅ​គ្រប់​ទី​កន្លែង​នៅ​ទូ​ទាំង​ពិភព​លោក​»។ a

 «​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។ម៉ាកុស ១៣:៨

  •   ​«​តាំង​ពី​ដើម​ឆ្នាំ​២០២៣ មាន​រញ្ជួយ​ដី​ចំនួន​១៣​កន្លែង​ដែល​មាន​កម្រិត​លើស​៧​វិចទ័រ ហើយ​នេះ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​កំណត់​ត្រា​ពិភព​លោក​»។ b

 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ប្រទេស​តួកគី​និង​ប្រទេស​ស៊ីរី​»។

 «​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​»។លូកា ២១:១១

  •   អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ គុថេរិស បាន​រៀប​រាប់​ថា​៖«សម័យ​កាល​ពិភព​លោក​ដែល​ក្ដៅ​ខ្លាំង​បាន​កន្លង​ផុត​ទៅ ហើយ​សម័យ​កាល​ពិភព​លោក​ដែល​កាន់​តែ​ក្ដៅ​ជាង​បាន​ចូល​មក​ដល់?»។ c

 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​រដូវ​ក្ដៅ​ឆ្នាំ​២០២៣​កាន់​តែ​ក្ដៅ​ឡើង​នៅ​ជុំ​វិញ​ពិភព​លោក​»។

 «​មាន​ការ​អត់​ឃ្លាន​»។ម៉ាថាយ ២៤:៧

  •   ​«​ឆ្នាំ​២០២៣​ក៏​ជា​ឆ្នាំ​ដែល​មនុស្ស​ពិបាក​ផ្គត់​ផ្គង់​អាហារ​ដល់​ក្រុម​គ្រួសារ​ដែរ​»។ d

 «​លំបាក​ខ្លាំង​ណាស់​»។ធីម៉ូថេ​ទី២ ៣:១

  •   ​«​នៅ​ទូ​ទាំង​ពិភព​លោក មនុស្ស​ម្នាក់​ក្នុង​ចំណោម​៨​នាក់​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​»។ e

 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​បញ្ហា​ផ្លូវ​ចិត្ត​មាន​កាន់​តែ​ច្រើន​ឡើង​លើ​ពួក​យុវវ័យ​»។

តើ​យើង​រំពឹង​ថា​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង​នៅ​ឆ្នាំ​២០២៤?

 គ្មាន​អ្នក​ណា​ដឹង​ប្រាកដ​ទេ​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​២០២៤។ ប៉ុន្តែ ព្រឹត្តិការណ៍​ផ្សេង​ៗ​នៅ​ទូ​ទាំង​ពិភព​លោក​បញ្ជាក់​ថា មិន​យូរ​ទៀត​រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស។ បន្ថែម​ទៅ​ទៀត រាជាណាចក្រ​ព្រះ​ដែល​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌ នឹង​បំបាត់​ចោល​នូវ​ដើម​ហេតុ​ទាំង​អស់​ដែល​នាំ​ឲ្យ​មនុស្ស​រង​ទុក្ខ​និង​ខ្វល់​ចិត្ត។—ដានីយ៉ែល ២:៤៤; ការ​បើក​បង្ហាញ ២១:៤

 ដំណាល​គ្នា​នោះ ពេល​ដែល​យើង​ខ្វល់​ចិត្ត​និង​ថប់​បារម្ភ យើង​អាច​ស្វែង​រក​ជំនួយ​ពី​ព្រះ។ គម្ពីរ​ចែង​ថា​៖

 «​ពេល​ដែល​ខ្ញុំ​ភ័យ​ខ្លាច ខ្ញុំ​ទុក​ចិត្ត​លោក​»។ចម្រៀង​សរសើរ​ព្រះ ៥៦:៣

 តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ព្រះ? យើង​សូម​អញ្ជើញ​លោក​អ្នក​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សន្យា​ដែល​មាន​នៅ​ក្នុង​គម្ពីរ ដែល​ថា​នឹង​លែង​មាន​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​ទៀត។ សូម​សាក​ល្បង​រៀនវគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ឃើញ​ថា​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​លោក​អ្នក​និង​ក្រុម​គ្រួសារ។

a នៅ​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០២៣ អេមម៉ា បៀល និង​ភីធើ សាលីសប៊ូរី​បាន​ចេញ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​ពិភព​លោក​កំពុង​មាន​សង្គ្រាម ហេតុ​អ្វី​មាន​សង្គ្រាម​ច្រើន​ម្ល៉េះ?​»​(​Foreign Affairs​)។

b នៅ​ខែ​ឧសភា ឆ្នាំ​២០២៣ អត្ថបទ​«​ឆ្នាំ​២០២៣​ជា​ឆ្នាំ​ដែល​មាន​រញ្ជួយ​ដី​ធំ​ៗ​ហៀប​នឹង​បំបែក​កំណត់​ត្រា​ពិភព​លោក​»​(​Earthquake News​)។

c ​«​ការ​ថ្លែង​ការណ៍​ពី​អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ស្ដី​អំពី​បម្រែ​បម្រួល​អាកាសធាតុ​»​ (​អត្ថបទ​មួយ​ពី​អង្គការ​សហប្រជាជាតិ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២៣​)។

d អង្គការ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​បាន​ចេញ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​ការ​ខ្វះ​ស្បៀង​អាហារ​នៅ​ទូ​ទាំង​ពិភព​លោក​»។

e អត្ថបទ​ពី​អង្គការ​សុខភាព​ពិភព​លោក​ដែល​មាន​ចំណង​ជើង​ថា​«​ទិវា​សុខភាព​ផ្លូវ​ចិត្ត ឆ្នាំ​២០២៣​»​ (​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០២៣​)។