លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ilbusca/E+ via Getty Images

ចូរ​ចាំ​យាម!

ហេតុ​អ្វី​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ហេតុ​អ្វី​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 ពួក​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​និង​អង្គការ​អន្តរជាតិ​មិន​អាច​នាំ​មក​នូវ​សន្តិភាព​ដល់​មនុស្ស​បាន​ទេ។ សព្វ​ថ្ងៃ​នេះ មាន​សង្គ្រាម​សាហាវ​ៗ​កាន់​តែ​ច្រើន​ឡើង បើ​គិត​តាំង​ពី​ពេល​មាន​សង្គ្រាម​លោក​លើក​ទី២។ មនុស្ស​ប្រហែល​២.០០០.០០០.០០០​នាក់​កំពុង​រស់​នៅ​តំបន់​ដែល​មាន​សង្គ្រាម។ ចំនួន​នេះ​ស្មើ​នឹង​១​ភាគ​៤​នៃ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល។

 ហេតុ​អ្វី​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

មូលហេតុ​បី​យ៉ាង​ដែល​មនុស្ស​មិន​អាច​នាំ​ឲ្យ​មាន​សន្តិភាព

  1.  ១. មនុស្ស​បង្ហាញ​ចិត្ត​គំនិត​ដែល​រា​រាំង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព សូម្បី​តែ​ពួក​គេ​ខំ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្តិភាព​ក៏​ដោយ។ គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា​ក្នុង​អំឡុង​គ្រា​របស់​យើង ​«​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម . . . គ្មាន​ភក្ដី​ភាព . . . មិន​ព្រម​ស្រុះ​ស្រួល​គ្នា . . . មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ . . . ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក​»។—ធីម៉ូថេ​ទី២ ៣:២​-​៤

  2.  ២. មិន​ថា​មនុស្ស​ម្នាក់​ឬ​ជា​ក្រុម​ក្ដី ពួក​គេ​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​បាន​ទេ បើ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា aដែល​ជា​អ្នក​បង្កើត។ គម្ពីរ​ប្រាប់​ថា​៖​«​មនុស្ស​គ្មាន​សិទ្ធិ​ដឹក​នាំ​ផ្លូវ​របស់​ខ្លួន​ទេ ហើយ​ក៏​គ្មាន​សមត្ថភាព​តម្រង់​ជំហាន​របស់​ខ្លួន​ដែរ​»។—យេរេមា ១០:២៣

  3.  ៣. ពិភព​លោក​នេះ​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​សាថាន​ដែល​ជា​អ្នក​គ្រប់​គ្រង​ដ៏​អាក្រក់​និង​សាហាវ​ឃោរឃៅ ហើយ​មេ​កំណាច​នេះ​«​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល​»។ (​ការ​បើក​បង្ហាញ ១២:៩​) ដូច្នេះ ដរាប​ណា​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»​ ដរាប​នោះ​សង្គ្រាម​និង​ជម្លោះ​នឹង​មាន​រហូត។—យ៉ូហាន​ទី​១ ៥:១៩

តើ​អ្នក​ណា​អាច​នាំ​ឲ្យ​មាន​សន្តិភាព?

 គម្ពីរ​ផ្ដល់​ការ​ធានា​ដល់​យើង​ថា នឹង​មាន​សន្តិភាព​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ មិន​មែន​មក​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ទេ តែ​មក​ពី​ព្រះ​វិញ។

  •   ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖‹ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​នូវ​គំនិត​ដែល​ខ្ញុំ​កំពុង​គិត​ចំពោះ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត មិន​មែន​សេចក្ដី​វេទនា​ទេ ហើយ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ›​»។—យេរេមា ២៩:១១

 តើ​ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​នេះ​តាម​របៀប​ណា? គម្ពីរ​ចែង​ថា​៖​«​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខ​សាន្ត​នឹង . . . កិន​កម្ទេច​សាថាន​»។ (​រ៉ូម ១៦:២០​) ព្រះ​មាន​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌​ដែល​គម្ពីរ​ហៅ​ថា​«​រាជាណាចក្រ​របស់​ព្រះ​»​ ហើយ​មាន​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច។ តាម​រយៈ​រាជាណាចក្រ​នោះ ព្រះ​នឹង​នាំ​មក​នូវ​សន្តិភាព​ពេញ​ផែន​ដី។ (​លូកា ៤:៤៣​) ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ មនុស្ស​នឹង​រៀន​ឲ្យ​ចេះ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សន្តិភាព។—អេសាយ ៩:៦, ៧

a យេហូវ៉ា​ជា​នាម​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨