លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ចាំ​យាម!

ហេតុអ្វីនយោបាយនាំឲ្យបែកបាក់គ្នា? តើគម្ពីរចែងយ៉ាងណា?

ហេតុអ្វីនយោបាយនាំឲ្យបែកបាក់គ្នា? តើគម្ពីរចែងយ៉ាងណា?

 នៅ​ជុំ​វិញ​ពិភព​លោក ប្រជា​ជាតិ​នានា​បាន​បែក​បាក់​គ្នា​ដោយ​សារ​រឿង​នយោបាយ។ នៅ​ឆ្នាំ​២០២២ យោង​ទៅ​តាម​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​Pew បាន​ស្ទង់​មតិ​ឃើញ​ថា​៖​«​មនុស្ស​ពេញ​វ័យ​៦៥​ភាគ​រយ​ក្នុង​១៩​ប្រទេស​បាន​និយាយ​ថា​មាន​ការ​ខ្វែង​គំនិត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ រវាង​មនុស្ស​ដែល​គាំទ្រ​គណបក្ស​នយោបាយ​ខុស​ៗ​គ្នា​»។

 តើ​អ្នក​កត់​សម្គាល់​ឃើញ​ថា​នៅ​តំបន់​របស់​អ្នក មនុស្ស​កាន់​តែ​បែក​បាក់​គ្នា​ដោយ​សារ​រឿង​នយោបាយ​ឬ​ទេ? ហេតុ​អ្វី? តើ​មាន​ដំណោះ​ស្រាយ​ទេ? សូម​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​ចែង។

ចិត្ត​គំនិត​ដែល​បែក​បាក់​គ្នា

 គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​គ្រា​របស់​យើង​ថា​ជា​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ហើយ​មនុស្ស​ជា​ច្រើន​មាន​ចិត្ត​គំនិត​ដែល​នាំ​ឲ្យ​បែក​បាក់​គ្នា។

  •   ​«​ចូរ​ដឹង​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ខ្លាំង​ណាស់។ ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង . . . មិន​ព្រម​ស្រុះ​ស្រួល​គ្នា​»។—ធីម៉ូថេ​ទី​២ ៣:១​-​៣

 ទោះ​ជា​មនុស្ស​ខំ​ប្រឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​មាន​ភាព​ជោគ​ជ័យ​ក្ដី ពួក​គេ​មិន​អាច​ធ្វើ​បាន​ទេ។ ម្យ៉ាង​ទៀត សូម្បី​តែ​មនុស្ស​ដែល​មាន​ទស្សនៈ​ខុស​គ្នា​ក៏​គិត​ថា​ពិបាក​ឲ្យ​ពួក​គេ​រួប​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែរ។ នេះ​គឺ​ដូច​នឹង​អ្វី​ដែល​គម្ពីរ​បាន​ចែង​ជា​យូរ​មក​ហើយ។

  •   ​«​មនុស្ស​បាន​ត្រួត​ត្រា​លើ​មនុស្ស នោះ​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​»។—អ្នក​ទូន្មាន ៨:៩

 ប៉ុន្តែ​គម្ពីរ​បាន​ប្រាប់​ពី​ដំណោះ​ស្រាយ​ថា គឺ​មាន​រដ្ឋាភិបាល​មួយ​ដឹក​នាំ​ដោយ​បុគ្គល​ម្នាក់​ដែល​អាច​បំបាត់​ចោល​បញ្ហា​ដែល​នាំ​ឲ្យ​មនុស្ស​រង​ទុក្ខ​នៅ​សព្វ​ថ្ងៃ​នេះ។

អ្នក​ដឹក​នាំ​ម្នាក់​ដែល​មាន​សមត្ថភាព​និង​យក​ចិត្ត​ទុក​ដាក់

 គម្ពីរ​បាន​ប្រាប់​អំពី​អ្នក​ដឹក​នាំ​ម្នាក់​ដែល​មាន​សមត្ថភាព​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​បាន អ្នក​ដឹក​នាំ​នោះ​គឺ​លោក​យេស៊ូ។ លោក​មាន​ឫទ្ធានុភាព អំណាច និង​បំណង​ចិត្ត​ចង់​ជួយ​មនុស្ស​ទាំង​អស់​ឲ្យ​មាន​សាមគ្គីភាព និង​សន្តិភាព។

 លោក​យេស៊ូ​គឺ​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ ព្រោះ​លោក​យក​ចិត្ត​ទុក​ដាក់ និង​ចង់​ជួយ​មនុស្ស ជា​ពិសេស​អស់​អ្នក​ដែល​រង​ភាព​អយុត្តិធម៌។

  •   ​«​គាត់​នឹង​ស្រោច​ស្រង់​ជន​ក្រី​ក្រ​ដែល​ស្រែក​រក​ជំនួយ ព្រម​ទាំង​សង្គ្រោះ​មនុស្ស​ទន់​ទាប​និង​មនុស្ស​គ្រប់​រូប​ដែល គ្មាន​អ្នក​ណា​ជួយ។ គាត់​នឹង​អាណិត​អាសូរ​មនុស្ស​ទន់​ទាប​និង​មនុស្ស​ក្រី​ក្រ គាត់​នឹង​សង្គ្រោះ​ជីវិត​ជន​តោកយ៉ាក។ គាត់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​សង្កត់​សង្កិន​និង​អំពើ​ឃោរឃៅ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:១២​-​១៤

 សូម​រៀន​ថែម​ទៀត​អំពី​រាជាណាចក្រ​ព្រះ​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌ ដែល​មាន​លោក​យេស៊ូ​ជា​អ្នក​គ្រប់​គ្រង។ សូម​មើល​ថា​តើ​លោក​អ្នក​អាច​គាំទ្រ​និង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​គ្រប់​គ្រង​នោះ។