លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Maremagnum/Corbis Documentary via Getty Images

ចូរ​ចាំ​យាម!

តើ​សង្គ្រាម​អាម៉ាគេដូន​នឹង​ចាប់​ផ្ដើម​នៅ​ប្រទេស​អ៊ីស្រាអែល​ឬ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​សង្គ្រាម​អាម៉ាគេដូន​នឹង​ចាប់​ផ្ដើម​នៅ​ប្រទេស​អ៊ីស្រាអែល​ឬ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 គម្ពីរ​បាន​រៀប​រាប់​ថា អាម៉ាគេដូន​មិន​មែន​ជា​សង្គ្រាម​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​កន្លែង​មួយ​ប៉ុណ្ណោះ​ទេ តែ​មាន​ឥទ្ធិពល​លើ​ពិភព​លោក​ទាំង​មូល ព្រោះ​សង្គ្រាម​នេះ​គឺ​រវាង​រដ្ឋាភិបាល​របស់​មនុស្ស​និង​ព្រះ។

  •   ​«​បណ្ដាំ​ពី​ពួក​វិញ្ញាណ​កំណាច . . . ចេញ​ទៅ​ឯ​ស្ដេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី . . . ដើម្បី​ប្រមូល​ស្ដេច​ទាំង​នោះ​សម្រាប់​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ . . . ពួក​គេ​បាន​ប្រមូល​ស្ដេច​ទាំង​នោះ​ទៅ​ឯ​កន្លែង​ដែល​ភាសា​ហេប្រឺ​ហៅ​ថា​អាម៉ាគេដូន​»។—ការ​បើក​បង្ហាញ ១៦:១៤, ១៦

 ពាក្យ​«​អាម៉ាគេដូន​»​មក​ពី​ពាក្យ​ភាសា​ហេប្រឺ​ហាមេគីដោន ដែល​មាន​ន័យ​ថា​«​ភ្នំ​មេគីដោ​»។ មេគីដោ​គឺ​ជា​ក្រុង​មួយ​នៅ​តំបន់​អ៊ីស្រាអែល​សម័យ​បុរាណ។ ហេតុ​នេះ​ហើយ មនុស្ស​ខ្លះ​ជឿ​ថា​សង្គ្រាម​អាម៉ាគេដូន​នឹង​កើត​ឡើង​នៅ​អ៊ីស្រាអែល។ ប៉ុន្តែ តំបន់​ជុំ​វិញ​មេគីដោ​និង​តំបន់​ផ្សេង​ទៀត​នៅ​មជ្ឈិមបូព៌ា​មាន​ទី​តាំង​តូច​ពេក​សម្រាប់​ឲ្យ​«​ស្ដេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»​និង​សត្រូវ​របស់​ពួក​គេ​ធ្វើ​សមរភូមិ​នៅ​ទី​នោះ​បាន។

 សៀវភៅ​ការ​បើក​បង្ហាញ បាន​ត្រូវ​សរសេរ​ជា​«​និមិត្តរូប​»​ឬ​តំណាង​អ្វី​មួយ។ (​ការ​បើក​បង្ហាញ ១:១​) អាម៉ាគេដូន​មិន​មែន​សំដៅ​ទៅ​លើ​ទី​តាំង​មែន​ទែន​ណា​មួយ​ទេ តែ​សំដៅ​ទៅ​លើ​ស្ថានភាព​មួយ​ដែល​ប្រជា​ជាតិ​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​សង្គ្រាម​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​នឹង​រដ្ឋាភិបាល​របស់​ព្រះ។—ការ​បើក​បង្ហាញ ១៩:១១​-​១៦, ១៩​-​២១