លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Comstock Images/Stockbyte via Getty Images

តើរាជាណាចក្រព្រះនឹងធ្វើអ្វីចំពោះអ្នកនយោបាយមិនទៀងត្រង់?

តើរាជាណាចក្រព្រះនឹងធ្វើអ្វីចំពោះអ្នកនយោបាយមិនទៀងត្រង់?

 មនុស្ស​ចង់​បាន​អ្នក​ដឹក​នាំ​នយោបាយ​ដែល​ពួក​គេ​អាច​ទុក​ចិត្ត។ ពួក​គេ​អស់​សង្ឃឹម​នឹង​អ្នក​នយោបាយ​ដែល​មិន​ទៀង​ត្រង់។ តាម​ការ​ស្ទង់​មតិ​ពី​ប្រភព​ផ្សេង​ៗ​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០២៣ បង្ហាញ​ថា​មនុស្ស​ជា​ច្រើន​លែង​ទុក​ចិត្ត​អ្នក​ដឹក​នាំ​នយោបាយ។ a

 គម្ពីរ​រៀប​រាប់​អំពី​រដ្ឋាភិបាល​មួយ​ដែល​មាន​អ្នក​ដឹក​នាំ​គួរ​ឲ្យ​ទុក​ចិត្ត​និង​ទៀង​ត្រង់ ហើយ​គ្មាន​ការ​ពុក​រលួយ​ទាល់​តែ​សោះ។ រដ្ឋាភិបាល​នេះ​គឺ​រាជាណាចក្រ​ព្រះ ហើយ​មាន​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​គ្រប់​គ្រង។—អេសាយ ៩:៧

 លោក​យេស៊ូ​បាន​បង្ហាញ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​លោក​ថា​លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​នឹង​មនុស្ស។ (​ម៉ាថាយ ៩:៣៥, ៣៦​) ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ លោក​យេស៊ូ​នឹង​នាំ​មក​នូវ​សន្តិភាព​និង​យុត្តិធម៌​ដល់​អស់​អ្នក​ដែល​ចុះ​ចូល​នឹង​ការ​ដឹក​នាំ​របស់​លោក។—ចម្រៀង​សរសើរ​ព្រះ ៧២:១២​-​១៤

a 2023 Edelman Trust Barometer Global Report.