លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Comstock Images/Stockbyte via Getty Images

ចូរ​ចាំ​យាម!

តើអ្នកដឹកនាំមួយណាដែលលោកអ្នកនឹងជ្រើសរើស? តើគម្ពីរចែងយ៉ាងណា?

តើអ្នកដឹកនាំមួយណាដែលលោកអ្នកនឹងជ្រើសរើស? តើគម្ពីរចែងយ៉ាងណា?

 ប្រហែល​ពីរ​បី​សប្តាហ៍​ខាង​មុខ នឹង​មាន​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក។ មនុស្ស​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​អំពី​ការ​ជ្រើស​រើស​អ្នក​ដឹក​នាំ។

 តើ​គម្ពីរ​ចែង​យ៉ាង​ណា?

អ្នក​ដឹក​នាំ​ជា​មនុស្ស​មាន​កម្រិត

 គម្ពីរ​បាន​លើក​ឡើង​អំពី​កម្រិត​របស់​អ្នក​ដឹក​នាំ​ជា​មនុស្ស។

  •    ​«​កុំ​ទុក​ចិត្ត​ពួក​មាន​ឋានៈ​ខ្ពស់ កុំ​ទុក​ចិត្ត​មនុស្ស ព្រោះ​ពួក​គេ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ។ ពេល​គេ​ផុត​ដង្ហើម គេ​ត្រឡប់​ទៅ​ជា​ដី​វិញ។ នៅ​ថ្ងៃ​នោះ​ឯង ការ​គិត​គូរ​របស់​គេ​ក៏​រលាយ​សាប​សូន្យ​ទៅ​»។—ចម្រៀង​សរសើរ​ព្រះ ១៤៦:៣, ៤

 ទោះ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​សមត្ថភាព​ជាង​គេ​ក៏​ដោយ ទី​បំផុត​នឹង​ត្រូវ​ស្លាប់។ បន្ថែម​ទៅ​ទៀត ពួក​គេ​មិន​អាច​ធានា​ថា​ស្នា​ដៃ​ល្អ​ៗ​របស់​ពួក​គេ នឹង​ត្រូវ​បាន​អ្នក​ដឹក​នាំ​បន្ទាប់​ពី​ពួក​គេ ធ្វើ​បន្ត​នោះ​ឡើយ។—អ្នក​ទូន្មាន ២:១៨, ១៩

 ការ​ពិត គម្ពីរ​ប្រាប់​ថា​មនុស្ស​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ទេ។

  •    ​«​មនុស្ស . . . គ្មាន​សមត្ថភាព​តម្រង់​ជំហាន​របស់​ខ្លួន​»​ទេ។—យេរេមា ១០:២៣

 តើ​មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​នៅ​សម័យ​យើង​បាន?

អ្នក​ដឹក​នាំ​មួយ​រូប​ដែល​ព្រះ​ពេញ​ចិត្ត

 គម្ពីរ​រៀប​រាប់​ថា ព្រះ​បាន​តែង​តាំង​អ្នក​ដឹក​នាំ​ម្នាក់​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​និង​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត។ អ្នក​ដឹក​នាំ​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ (​ចម្រៀង​សរសើរ​ព្រះ ២:៦​) លោក​យេស៊ូ​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ។ រាជាណាចក្រ​នេះ​ជា​រដ្ឋាភិបាល​មួយ​ដែល​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌។—ម៉ាថាយ ៦:១០

 តើ​លោក​អ្នក​នឹង​ជ្រើស​រើស​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ​ទេ? គម្ពីរ​បង្ហាញ​យើង​អំពី​មូលហេតុ​ដែល​សំណួរ​នេះ​គឺ​សំខាន់​៖

  •    ​«​ចូរ​លើក​កិត្តិយស​បុត្រ​របស់​ព្រះ[​លោក​យេស៊ូ​គ្រិស្ត​]។ បើ​មិន​ដូច្នោះ​ទេ ព្រះ​នឹង​ខឹង ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ព្រោះ​កំហឹង​របស់​លោក​នឹង​ផ្ទុះ​ឡើង​ភ្លាម​ៗ។ ប៉ុន្តែ អស់​អ្នក​ដែល​យក​លោក​ជា​ទី​ពឹង​ជ្រក នោះ​មាន​សុភមង្គល​ហើយ​»។—ចម្រៀង​សរសើរ​ព្រះ ២:១២

 ឥឡូវ​គឺ​ជា​ពេល​ដែល​អ្នក​ត្រូវ​សម្រេច​ចិត្ត។ ទំនាយ​ក្នុង​គម្ពីរ​បង្ហាញ​ថា​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​តាំង​ពី​ឆ្នាំ​១៩១៤ ហើយ​ថា​មិន​យូរ​ទៀត​រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​ជំនួស​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។—ដានីយ៉ែល ២:៤៤

 ដើម្បី​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​លោក​អ្នក​អាច​គាំទ្រ​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​សម្រេច​ចិត្ត​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ​នៅ​ពេល​ឥឡូវ​នេះ!​»។